ព្រះត្រៃបិដក ភាគ ១០៣

ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នៃ​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637831177731323693
ទៅកាន់ទំព័រ៖