ព្រះត្រៃបិដក ភាគ ១០៣
[២៥៣] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងកិលេសទុកៈដែរ។ ធម៌ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ។ បច្ច័យទាំង២ក្រៅពីនេះ ដូចគ្នានឹងអនន្តរកិលេសទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ឯឃដនានន្តរក្តី បច្ច័យទាំងអស់ក្តី ដូចគ្នានឹងកិលេសទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាដែរ។ លោកុត្តរធម៌ មិនមានក្នុងឧបនិស្សយប្បច្ច័យទេ ទុកៈនេះ ដូចគ្នានឹងកិលេសទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
ចប់ កិលេសសង្កិលេសិកទុកៈ។
ID: 637831179435128065
ទៅកាន់ទំព័រ៖