ព្រះត្រៃបិដក ភាគ ១០៣
កិលេសសង្កិលិដ្ឋទុកៈ
បដិច្ចវារៈ
[២៥៤] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យនូវលោភៈ។ ចងជាចក្កៈផងចុះ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកកិលេស។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក្តី អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ និងពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង នូវខន្ធ២…។
ID: 637831179685957861
ទៅកាន់ទំព័រ៖