ព្រះត្រៃបិដក ភាគ ១០៣
ឯសហជាតាធិបតិ គឺនោឧបាទាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយអធិបតិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺនោឧបាទាធិបតិធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបជាឧបាទា ដោយអធិបតិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺនោឧបាទាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទាផង ដោយអធិបតិប្បច្ច័យ។
[៣២] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោឧបាទាខន្ធមុនៗ ជាបច្ច័យនៃពួកនោឧបាទាខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ដូចគ្នានឹងនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។
ID: 637830990741614426
ទៅកាន់ទំព័រ៖