ព្រះត្រៃបិដក ភាគ ១០៣

បញ្ហា​វារៈ


 [២៥៨] ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្កិ​លេស ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នៃ​ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កិលេស​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២៥៩] ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637831180710584597
ទៅកាន់ទំព័រ៖