ព្រះត្រៃបិដក ភាគ ១០៣
ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រោះធ្វើនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ឲ្យជាទីគោរព។បេ។ មានវារៈ៣ ឯអធិបតិទាំង២ បណ្ឌិតគប្បីធ្វើឲ្យមានវារៈ៣ផងចុះ។ អធិបតិ២ក្រៅពីនេះ បណ្ឌិត គប្បីធ្វើឲ្យមានវារៈ៣ ដូចគ្នា។
[២៦១] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺបណ្ឌិតគប្បីធ្វើឲ្យមានវារៈ៩ ការពិចារណាក្តី វុដ្ឋានៈក្តី មិនមានទេ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយឧប្បនិស្សយប្បច្ច័យ មានប្រស្នា៩ ការចែក មិនមានទេ។ …ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។
[២៦២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង
ID: 637831181237541296
ទៅកាន់ទំព័រ៖