ព្រះត្រៃបិដក ភាគ ១០៣

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្កិ​លេស ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នៃ​ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កិលេស​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ …ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
[២៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637831181494163378
ទៅកាន់ទំព័រ៖