ព្រះត្រៃបិដក ភាគ ១០៣
[២៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។ …ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ កិលេសសង្កិលិដ្ឋទុកៈ។
កិលេសកិលេសសម្បយុត្តទុកៈ
បដិច្ចវារៈ
[២៦៨] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ។ ដូចគ្នានឹងកិលេសញ្ចេវសង្កិលិដ្ឋទុកៈដែរ មិនមានការធ្វើឲ្យប្លែកៗគ្នាទេ វារៈទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កិលេសកិលេសសម្បយុត្តទុកៈ។
កិលេសវិប្បយុត្តសង្កិលេសិកទុកៈ
បដិច្ចវារៈ
[២៦៩] ធម៌ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ប្រាសចាកសេចក្តីសៅហ្មង
ID: 637831182195013876
ទៅកាន់ទំព័រ៖