ព្រះត្រៃបិដក ភាគ ១០៣

 [៣៣] ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល នូវ​ចក្ខុ​សម្បទា នូវ​កាយសម្បទា វណ្ណ​សម្បទា គន្ធ​សម្បទា និង​រស​សម្បទា … អាស្រ័យ​នូវ​ភោជន ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ ចក្ខុ​សម្បទា … កាយសម្បទា វណ្ណ​សម្បទា គន្ធ​សម្បទា រស​សម្បទា … ភោជន ជា​បច្ច័យ​នៃ​សទ្ធា និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ នៃ​នោ​ឧបា​ទា​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​ទាន។បេ។ ញ៉ាំង​សមាបត្តិ​ឲ្យ​កើត តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល … នូវ​សទ្ធា។បេ។ នូវ​សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ និង​រដូវ … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637830990963944540
ទៅកាន់ទំព័រ៖