ព្រះត្រៃបិដក ភាគ ១០៣
គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនទស្សនេនបហាតព្វក្ខន្ធ១ នូវខន្ធ២…វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងបដិសន្ធិក្ខណៈ មហាភូត១…។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវទស្សនេនបហាតព្វធម៌ផង នូវនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកទស្សនេនបហាតព្វក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។
[២៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២៧២] ទស្សនេនបហាតព្វធម៌ អាស្រ័យនូវទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ រហូតដល់ពួកអសញ្ញសត្វ។
ID: 637831182895783987
ទៅកាន់ទំព័រ៖