ព្រះត្រៃបិដក ភាគ ១០៣
ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូតខាងក្នុង ពួកនទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងទស្សនេនបហាតព្វក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកទស្សនេនបហាតព្វក្ខន្ធផង នឹងពួកមហាភូតផង។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង
ID: 637831183327672539
ទៅកាន់ទំព័រ៖