ព្រះត្រៃបិដក ភាគ ១០៣

ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង។ ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ក្កិ​លេស ដែល​លះបង់​ហើយ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន …ឃើញ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ថា​មិន​ទៀង …ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​ទស្សនេ​នប​ហា​តព្វ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន​… នូវ​សីល​… ធ្វើ​នូវ​ឧបោសថកម្ម ពិចារណា ត្រេកអរ រីករាយ ចំពោះ​កុសល​នោះ នទស្សនេ​នប​ហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ នទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន …​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ​ពិចារណា នូវ​ពួក​នទស្សនេ​នប​ហា​តព្វ​ក្កិ​លេស ដែល​លះបង់​ហើយ
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637831184772282457
ទៅកាន់ទំព័រ៖