ព្រះត្រៃបិដក ភាគ ១០៣
ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ក្នុងកាលមុន។បេ។ នូវចក្ខុ … នូវវត្ថុ …ឃើញនូវពួកនទស្សនេនបហាតព្វក្ខន្ធ ថាមិនទៀង …ត្រេកអរ រីករាយ នទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវនទស្សនេនបហាតព្វក្ខន្ធនោះ ឧទ្ធច្ចៈ …នទស្សនេនបហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន …នូវសីល… នូវឧបោសថកម្ម… ក្នុងកាលមុន… អំពីឈាន។បេ។ នូវចក្ខុ… នូវវត្ថុ …ត្រេកអរ រីករាយ ចំពោះពួកនទស្សនេនបហាតព្វក្ខន្ធ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវនទស្សនេនបហាតព្វក្ខន្ធនោះ ទិដ្ឋិ …វិចិកិច្ឆា … ទស្សនេនបហាតព្វទោមនស្ស កើតឡើង។
[២៨៤] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទស្សនេនបហាតព្វរាគៈ ឲ្យជាទីគោរព ត្រេកអរ រីករាយ ចំពោះទស្សនេនបហាតព្វរាគៈ ធ្វើនូវទស្សនេនបហាតព្វរាគៈនោះ ឲ្យជាទីគោរព …
ID: 637831185028780145
ទៅកាន់ទំព័រ៖