ព្រះត្រៃបិដក ភាគ ១០៣
ទិដ្ឋិកើតឡើង ធ្វើនូវទិដ្ឋិឲ្យជាទីគោរព។បេ។ ឯសហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ផង នៃនទស្សនេនបហាតព្វធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន… នូវសីល… នូវឧបោសថកម្ម… ដែលសន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ត្រេកអរ រីករាយនឹងឈាន នទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព។បេ។ ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។
ID: 637831185230204826
ទៅកាន់ទំព័រ៖