ព្រះត្រៃបិដក ភាគ ១០៣

 [៣៤] ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នូវ​ចក្ខុ។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ រសាយតនៈ (ជា​បច្ច័យ) នៃ​ជិវ្ហា​វិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ពួក​នោ​ឧបា​ទា​ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ ផោដ្ឋព្វា​យតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​នោ​ឧបា​ទា​ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ​ក្តី កាយាយតនៈ​ក្តី ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637830991164943287
ទៅកាន់ទំព័រ៖