ព្រះត្រៃបិដក ភាគ ១០៣
សហជាតាធិបតិ គឺនទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺឲ្យនូវទាន។បេ។ នូវឈាន… នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនទស្សនេនបហាតព្វក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវនទស្សនេនបហាតព្វក្ខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។
[២៨៥] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអនន្តរប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអនន្តរប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ (មូល គប្បីធ្វើចុះ) ពួកនទស្សនេនបហាតព្វក្ខន្ធមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ មូល (គប្បីធ្វើផងចុះ) ការពិចារណា ជាបច្ច័យនៃពួកទស្សនេនបហាតព្វក្ខន្ធ
ID: 637831185460754296
ទៅកាន់ទំព័រ៖