ព្រះត្រៃបិដក ភាគ ១០៣
ដោយអនន្តរប្បច្ច័យ។ …ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។
[២៨៦] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវទស្សនេនបហាតព្វរាគៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ នូវទស្សនេនបហាតព្វទោមនស្ស …នូវមោហៈ … នូវទិដ្ឋិ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ ទស្សនេនបហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃទស្សនេនបហាតព្វរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវទស្សនេនបហាតព្វរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង នូវទស្សនេនបហាតព្វទោមនស្ស… នូវមោហៈ… នូវទិដ្ឋិ …អាស្រ័យនូវសេចក្តីប្រាថ្នា
ID: 637831185732268534
ទៅកាន់ទំព័រ៖