ព្រះត្រៃបិដក ភាគ ១០៣

ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា​… ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល។បេ។ អាស្រ័យ​នូវ​បញ្ញា​… នូវ​នទស្សនេ​នប​ហា​តព្វ​រាគៈ …នូវ​ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា និង​កាយិកសុខ​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ …សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​រាគៈ ទោសៈ មោហៈ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៨៧] នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង …ត្រេកអរ រីករាយ នទស្សនេ​នប​ហា​តព្វ​រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ …ឧទ្ធច្ចៈ …នទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ)
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637831186329697663
ទៅកាន់ទំព័រ៖