ព្រះត្រៃបិដក ភាគ ១០៣

នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ …វត្ថុ ជា​បច្ច័យ នៃ​ពួក​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នឹង​ចក្ខុ … ត្រេកអរ រីករាយ នឹង​វត្ថុ នទស្សនេ​នប​ហា​តព្វ​រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ …ទិដ្ឋិ … វិចិកិច្ឆា …ទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ នៃ​ពួក​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២៨៨] ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ …ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២។
 [២៨៩] ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ។ ទស្សនេ​នប​ហា​តព្វ​ចេតនា ជា​បច្ច័យ
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637831186597982872
ទៅកាន់ទំព័រ៖