ព្រះត្រៃបិដក ភាគ ១០៣

បាន​ដល់​សហជាត និង​បច្ឆា​ជាត។ ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌​ផង នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​នូវ​ចក្ខុ …។ សេចក្តី​បំប្រួញ។ ដូចគ្នានឹង​បុរេ​ជាត​ប្ប​ច្ច័​យដែរ។ ទស្សនេ​នប​ហា​តព្វ​ធម៌​ក្តី នទស្សនេ​នប​ហា​តព្វ​ធម៌​ក្តី ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២…។ ទស្សនេ​នប​ហា​តព្វ​ធម៌​ក្តី នទស្សនេ​នប​ហា​តព្វ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637831187284703806
ទៅកាន់ទំព័រ៖