ព្រះត្រៃបិដក ភាគ ១០៣
[៣៥] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃនោឧបាទាកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលផងចុះ បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយនេះ ដែលកើតឡើង ដោយបច្ឆាជាតប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។
[៣៦] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជានោឧបាទាផង ដោយកម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត
ID: 637830991389026758
ទៅកាន់ទំព័រ៖