ព្រះត្រៃបិដក ភាគ ១០៣
[៣០០] ភាវនាយបហាតព្វធម៌ អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ។ នភាវនាយបហាតព្វធម៌ (ធម៌ដែលមិនត្រូវលះដោយភាវនា) អាស្រ័យនូវនភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យនូវនភាវនាយបហាតព្វក្ខន្ធ១ ជាអហេតុកៈផង នូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង រហូតដល់ពួកអសញ្ញសត្វ។ សេចក្តីបំប្រួញ។
[៣០១] ក្នុងនហេតុប្បច្ច័យ មានវារៈ២។បេ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ (ត្រង់ពួកខន្ធ) ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងនហេតុប្បច្ច័យ ជាបច្ចនីយៈ ក្នុងបច្ចយវារៈ មានវារៈ៣ មោហៈ បណ្ឌិតគប្បីរើឡើងសំដែងចុះ វារៈទាំងអស់ ដូចគ្នានឹងទស្សនទុកៈដែរ ឯឧទ្ធច្ចបច្ចនីយៈ ទើបផ្សេងគ្នា។
បញ្ហាវារៈ
[៣០២] ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយហេតុប្បច្ច័យ គឺពួកភាវនាយបហាតព្វហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មានវារៈ៣។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
ID: 637831188827690767
ទៅកាន់ទំព័រ៖