ព្រះត្រៃបិដក ភាគ ១០៣
[៣០៣] ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ នឹងភាវនាយបហាតព្វរាគៈ ភាវនាយបហាតព្វរាគៈ ព្រោះប្រារព្ធនូវភាវនាយបហាតព្វរាគៈនោះ … ឧទ្ធច្ចៈ …ភាវនាយបហាតព្វទោមនស្ស… ឧទ្ធច្ចៈ កើតឡើង ព្រោះប្រារព្ធនូវឧទ្ធច្ចៈ ភាវនាយបហាតព្វទោមនស្ស កើតឡើង ភាវនាយបហាតព្វទោមនស្ស ប្រារព្ធនូវភាវនាយបហាតព្វទោមនស្ស …ឧទ្ធច្ចៈ កើតឡើង។ ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ (ឃើញ) នូវពួកភាវនាយបហាតព្វក្កិលេស ដែលលះបង់ហើយ …នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ដែលសន្សំហើយ ក្នុងកាលមុន …ឃើញច្បាស់ នូវពួកភាវនាយបហាតព្វក្ខន្ធ ថាមិនទៀង …ត្រេកអរ រីករាយ នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវភាវនាយបហាតព្វក្ខន្ធនោះ ទិដ្ឋិ …វិចិកិច្ឆា …នភាវនាយបហាតព្វទោមនស្ស កើតឡើង ពួកព្រះអរិយៈ ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយភាវនាយបហាតព្វចិត្ត ដោយចេតោបរិយញ្ញាណ ពួកភាវនាយបហាតព្វក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ។បេ។ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637831189056711498
ទៅកាន់ទំព័រ៖