ព្រះត្រៃបិដក ភាគ ១០៣

នភា​វនា​យបហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន​… នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា នូវ​កុសល​នោះ ត្រេកអរ រីករាយ នភា​វនា​យបហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ ទិដ្ឋិ …វិចិកិច្ឆា …នភា​វនា​យបហា​តព្វ​ទោមនស្ស កើតឡើង ក្នុង​កាលមុន។បេ។ អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ (ឃើញ) នូវ​ពួក​នភា​វនា​យបហា​តព្វ​ក្កិ​លេស ដែល​លះបង់​ហើយ។បេ។ នូវ​ចក្ខុ …នូវ​វត្ថុ …ឃើញច្បាស់​នូវ​ពួក​នភា​វនា​យបហា​តព្វ​ក្ខន្ធ ថា​មិន​ទៀង …ត្រេកអរ រីករាយ នភា​វនា​យបហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​នភា​វនា​យបហា​តព្វ​ក្ខន្ធ​នោះ ទិដ្ឋិ​… វិចិកិច្ឆា​… នភា​វនា​យបហា​តព្វ​ទោមនស្ស កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នភា​វនា​យបហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន​… នូវ​សីល​…។បេ។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637831189260196760
ទៅកាន់ទំព័រ៖