ព្រះត្រៃបិដក ភាគ ១០៣

នូវ​ឈាន​… នូវ​ចក្ខុ …នូវ​វត្ថុ​… ត្រេកអរ រីករាយ នឹង​ពួក​នភា​វនា​យបហា​តព្វ​ក្ខន្ធ ភាវ​នាយ​បហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​នភា​វនា​យបហា​តព្វ​ក្ខន្ធ​នោះ​… ឧទ្ធច្ចៈ​… ភាវ​នាយ​បហា​តព្វ​ទោមនស្ស កើតឡើង។
 [៣០៤] ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល ធ្វើ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ភាវ​នាយ​បហា​តព្វ​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​ភាវ​នាយ​បហា​តព្វា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ នភា​វនា​យបហា​តព្វ​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​ភាវ​នាយ​បហា​តព្វា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637831189474358943
ទៅកាន់ទំព័រ៖