ព្រះត្រៃបិដក ភាគ ១០៣

ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ធម៌​ផង នៃ​នភា​វនា​យបហា​តព្វ​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​ភាវ​នាយ​បហា​តព្វា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នភា​វនា​យបហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល​… ធ្វើ​នូវ​ឧបោសថកម្ម នភា​វនា​យបហា​តព្វ​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព។ សហជាតា​ធិប​តិ គឺ​នភា​វនា​យបហា​តព្វា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នភា​វនា​យបហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន។បេ។ នូវ​ឈាន​… នូវ​ចក្ខុ​… នូវ​វត្ថុ​… ធ្វើ​នូវ​ពួក​នភា​វនា​យបហា​តព្វ​ក្ខន្ធ ឲ្យ​ជាទី​គោរព ត្រេកអរ រីករាយ ភាវ​នាយ​បហា​តព្វ​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​នភា​វនា​យបហា​តព្វ​ក្ខន្ធ​នោះ ឲ្យ​ជាទី​គោរព។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637831189704922766
ទៅកាន់ទំព័រ៖