ព្រះត្រៃបិដក ភាគ ១០៣

គឺ​នោ​ឧបា​ទា​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ឯនា​នា​ខណិ​កៈ គឺ​នោ​ឧបា​ទា​ចេតនា ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប​ជា​ឧបា​ទា ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌​ផង នៃ​នោ​ឧបា​ទា​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​នោ​ឧបា​ទា​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯនា​នា​ខណិ​កៈ គឺ​នោ​ឧបា​ទា​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៧] នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ជា​នោ​ឧបា​ទា នៃ​ខន្ធ៣ … ជា​បដិសន្ធិ មាន​វារៈ៣។
 [៣៨] នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​ឧបា​ទា​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។ បណ្ឌិត គប្បី​សួរ​នូវ​មូល​ផង​ចុះ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637830991617331683
ទៅកាន់ទំព័រ៖