ព្រះត្រៃបិដក ភាគ ១០៣
បណ្ឌិត គប្បីសួរមូលផងចុះ កពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអាហារប្បច្ច័យ គឺពួកនោឧបាទាអាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ វារៈ៣ ក្នុងនោឧបាទាមូលកៈ ជាបដិសន្ធិ។
[៣៩] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ … រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជានោឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូបជាឧបាទា និងជានោឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ជាបដិសន្ធិទៀត។
ID: 637830991833565262
ទៅកាន់ទំព័រ៖