ព្រះត្រៃបិដក ភាគ ១០៣
ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃនោឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយ…។
[៤០] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយឈានប្បច្ច័យ មានវារៈ៣។ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបដិសន្ធិ បណ្ឌិតគប្បីធ្វើចុះ។ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។
[៤១] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកកដត្តារូប ជានោឧបាទា ដោយវិប្បយុត្តប្បច្ច័យ។
ID: 637830992078225855
ទៅកាន់ទំព័រ៖