ព្រះត្រៃបិដក ភាគ ១០៣
ជាបច្ច័យនៃឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធជានោឧបាទា ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ ថាមិនទៀង។ សេចក្តីបំប្រួញ។ ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ កពឡិង្ការាហារ ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូបជានោឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់អាហារ និងឥន្រ្ទិយ។ កពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា និងជានោឧបាទា ដោយអត្ថិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត
ID: 637830992485274299
ទៅកាន់ទំព័រ៖