ព្រះត្រៃបិដក ភាគ ១០៣
[៣] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២…។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាឧបាទា អាស្រ័យនូវពួកនោឧបាទាខន្ធ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២…។ … ព្រោះអនន្តរប្បច្ច័យ មានវារៈ៣ ព្រោះសមនន្តរប្បច្ច័យ មានវារៈ៣ ព្រោះសហជាតប្បច្ច័យ មានវារៈ៥។
[៤] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធ អាស្រ័យនូវវត្ថុ។ នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២… នូវមហាភូត១។បេ។ មហាភូត៣ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ
ID: 637830986171838327
ទៅកាន់ទំព័រ៖