ព្រះត្រៃបិដក ភាគ ១០៣

គឺ​ខន្ធ១ ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ។បេ។ មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​អត្ថិ​ប្ប​ច្ច័​យ រហូតដល់​ពួក​អសញ្ញ​សត្វ។ បុរេ​ជាត គឺ​នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ឯបច្ឆា​ជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ ជា​បច្ច័យ​នៃ​ឧបា​ទា​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌​ផង នៃ​នោ​ឧបា​ទា​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637830992668208504
ទៅកាន់ទំព័រ៖