ព្រះត្រៃបិដក ភាគ ១០៣

គឺ​ខន្ធ១ ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបច្ឆា​ជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ ជា​បច្ច័យ​នៃ​ឧបា​ទា​កាយ និ​ងនោ​ឧបា​ទា​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ បច្ឆា​ជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​ឧបា​ទា​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​នោ​ឧបា​ទា​ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជា​ឧបា​ទា ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខា​យតនៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ …
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637830992874682123
ទៅកាន់ទំព័រ៖