ព្រះត្រៃបិដក ភាគ ១០៣
ខន្ធ១ ជានោឧបាទាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ជានោឧបាទាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យ នៃពួកនោឧបាទាខន្ធដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ជានោឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា និងជានោឧបាទា ដោយអត្ថិប្បច្ច័យ។
ID: 637830993047911311
ទៅកាន់ទំព័រ៖