ព្រះត្រៃបិដក ភាគ ១០៣

ឧបា​ទិន្ន​ទុ​កៈ
បដិ​ច្ច​វារៈ


 [៤៨] ឧបា​ទិន្ន​ធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ(១) អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អនុ​បា​ទិន្ន​ធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិនបាន​កាន់​យក​ហើយ(២)) អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ …។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អនុ​បា​ទិន្ន នូវ​ខន្ធ២ …
(១) វិបាក​ក្នុង​ភូមិ៣ និង​កដ​ត្តា​រូប។ (២) កុសល អកុសល កិរិយា​ព្យា​ក្រឹត ក្នុង​ភូមិ៣ មគ្គ៤ ផល៤ ព្រះនិព្វាន១។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637830994213165213
ទៅកាន់ទំព័រ៖