ព្រះត្រៃបិដក ភាគ ១០៣

អាស្រ័យ​នូវ​មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌​ផង នូវ​អនុ​បា​ទិន្ន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។
 [៤៩] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនុ​បា​ទិន្ន នូវ​ខន្ធ២…។
 [៥០] អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អនុ​បា​ទិន្ន នូវ​ខន្ធ២ … អាស្រ័យ​នូវ​មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សេចក្តី​បំប្រួញ។
 [៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637830994488432075
ទៅកាន់ទំព័រ៖