ព្រះត្រៃបិដក ភាគ ១០៣

ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៥២] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ … ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ អាស្រ័យ​នូវ​មហាភូត១ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត អាស្រ័យ​នូវ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ជា​ឧបា​ទិន្ន។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637830994701161039
ទៅកាន់ទំព័រ៖