ព្រះត្រៃបិដក ភាគ ១០៣

គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​ឧបា​ទិន្ន នូវ​ខន្ធ២…។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អនុ​បា​ទិន្ន នូវ​ខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … មហាភូត១ មាន​រដូវ​ជាស​មុ​ដ្ឋាន … ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌​ផង នូវ​អនុ​បា​ទិន្ន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ជា​ឧបា​ទិន្ន​ផង នូវ​ពួក​មហាភូត​ផង។
 [៥៣] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ មហាភូត១ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637830994923200187
ទៅកាន់ទំព័រ៖