ព្រះត្រៃបិដក ភាគ ១០៣
អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវអនុបាទិន្នក្ខន្ធ មហាភូត១ … ពាហិរៈ … អាហារសមុដ្ឋាន … មហាភូត១ មានរដូវជាសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ផង នូវអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធផង នូវពួកមហាភូតផង។
[៥៤] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ … ព្រោះនអនន្តរប្បច្ច័យ ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះនឧបនិស្សយប្បច្ច័យ។
[៥៥] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន ក្នុងអរូប នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន រហូតដល់ពួកអសញ្ញសត្វ។
ID: 637830995225137776
ទៅកាន់ទំព័រ៖