ព្រះត្រៃបិដក ភាគ ១០៣

អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនុ​បា​ទិន្ន ក្នុង​អរូប នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ មហាភូត១ មាន​រដូវ​ជាស​មុ​ដ្ឋាន រហូតដល់​ពួក​អសញ្ញ​សត្វ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌​ផង នូវ​អនុ​បា​ទិន្ន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ … ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ។
 [៥៦] អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​ចេតនា អាស្រ័យ​នូវ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ពា​ហិ​រៈ … អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​…។បេ។ ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
 [៥៧] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637830995470287185
ទៅកាន់ទំព័រ៖