ព្រះត្រៃបិដក ភាគ ១០៣

អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អនុ​បា​ទិន្ន នូវ​ខន្ធ២ … មហាភូត១ មាន​រដូវ​ជាស​មុ​ដ្ឋាន រហូត​តទៅ។
 [៥៨] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​…។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​ពា​ហិ​រៈ … ឧតុសមុដ្ឋាន​…។បេ។
 [៥៩] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​រូប​ជីវិតិន្រ្ទិយ អាស្រ័យ​នូវ​ពួក​មហាភូត របស់​ពួក​អសញ្ញ​សត្វ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន​…។បេ។
 [៦០] ឧបា​ទិន្ន​ធម៌ អាស្រ័យ​នូវ​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ដែល​ច្រឡំ​ដោយ​បញ្ច​វិញ្ញាណ នូវ​ខន្ធ២ … របស់​ពួក​អសញ្ញ​សត្វ។បេ។ អនុ​បា​ទិន្ន​ធម៌ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ពា​ហិ​រៈ …
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637830995790044706
ទៅកាន់ទំព័រ៖