ព្រះត្រៃបិដក ភាគ ១០៣
អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។
[៦១] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺដូចគ្នានឹងនហេតុប្បច្ច័យដែរ មោហៈ មិនមានទេ។ … ព្រោះនសម្បយុត្តប្បច្ច័យ។
[៦២] អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន ក្នុងអរូប នូវខន្ធ២ … អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ…។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន ក្នុងអរូប នូវខន្ធ២ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ … ព្រោះនោនត្ថិប្បច្ច័យ ព្រោះនោវិគតប្បច្ច័យ។
[៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនអាហារប្បច្ច័យ មានវារៈ២ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥
ID: 637830996110430183
ទៅកាន់ទំព័រ៖