ព្រះត្រៃបិដក ភាគ ១០៣
បច្ចយវារៈ
[៦៦] ឧបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកឧបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទិន្នក្ខន្ធ ពួកអនុបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។
ID: 637830996607017252
ទៅកាន់ទំព័រ៖