ព្រះត្រៃបិដក ភាគ ១០៣

 [៦៨] អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​អនុ​បា​ទិន្ន នឹង​ខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌​ផង នឹង​អនុ​បា​ទិន្ន​ធម៌​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​អនុ​បា​ទិន្ន​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …។ សេចក្តី​បំប្រួញ។
 [៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៧០] ឧបា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ជា​ឧបា​ទិន្ន នឹង​ខន្ធ២ … ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ឯ​ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ មហាភូត១ …
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637830997081173348
ទៅកាន់ទំព័រ៖