ព្រះត្រៃបិដក ភាគ ១០៣

កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ​ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​អហេតុ​កក្ខន្ធ ជា​ឧបា​ទិន្ន ពួក​អហេតុ​កក្ខន្ធ ជា​អនុ​បា​ទិន្ន ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ជា​ឧបា​ទិន្ន នឹង​ខន្ធ២…។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ជា​អនុ​បា​ទិន្ន នឹង​ខន្ធ២ … មហាភូត១ … ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637830997280596656
ទៅកាន់ទំព័រ៖