ព្រះត្រៃបិដក ភាគ ១០៣

 [៦] នោ​ឧបា​ទា​ធម៌ អាស្រ័យ​នូវ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ ពួក​នោ​ឧបា​ទា​ខន្ធ អាស្រ័យ​នូវ​វត្ថុ។ នោ​ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ជា​នោ​ឧបា​ទា​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​នោ​ឧបា​ទា នូវ​ខន្ធ២ … ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ នូវ​មហាភូត១។បេ។ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ មហាភូត២ អាស្រ័យ​នូវ​មហាភូត២។ ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ជា​នោ​ឧបា​ទា ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា កដ​ត្តា​រូប និង​ឧបា​ទា​រូប រហូតដល់​ពួក​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​មហាភូត។ ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ក្តី ជា​អហេតុកប្បដិសន្ធិ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​នោ​ឧបា​ទា​ដែរ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637830986614429134
ទៅកាន់ទំព័រ៖