ព្រះត្រៃបិដក ភាគ ១០៣
ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[៧៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៧៤] ឧបាទិន្នធម៌ ច្រឡំនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អនុបាទិន្នធម៌ ច្រឡំនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២…។
[៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២
ID: 637830997884625679
ទៅកាន់ទំព័រ៖