ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាវារៈ
[៧៨] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៧៩] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ … នូវកាយ
ID: 637830998465482797
ទៅកាន់ទំព័រ៖