ព្រះត្រៃបិដក ភាគ ១០៣
រាគៈ ប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈចេញអំពីមគ្គ ហើយពិចារណានូវមគ្គ នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ … នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលសន្សំហើយ ក្នុងកាលមុន … នូវពួករូបជាអនុបាទិន្ន … នូវពួកសំឡេង … នូវពួកផោដ្ឋព្វៈ … នូវពួកខន្ធជាអនុបាទិន្ន ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ឃើញនូវរូបជាអនុបាទិន្ន ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយអនុបាទិន្នចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) … នូវពួករូបជាអនុឧបាទិន្ន …
ID: 637830998829071630
ទៅកាន់ទំព័រ៖