ព្រះត្រៃបិដក ភាគ ១០៣

នូវ​ពួក​សំឡេង … នូវ​ពួក​ផោដ្ឋព្វៈ … នូវ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង កាល​កុសលា​កុសល រលត់​ហើយ វិបាក​កើតឡើង ព្រោះ​មាន​កុសលា​កុសល​នោះ​ជា​អារម្មណ៍ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញាយន​តៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ ជា​អនុ​បា​ទិន្ន (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ សទ្ទាយតនៈ … ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៨០] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ចក្ខុ … នូវ​កាយ នូវ​ពួក​រូប ជា​ឧបា​ទិន្ន ពួក​គន្ធៈ ពួក​រសៈ ពួក​ផោដ្ឋព្វៈ និង​វត្ថុ … ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ឲ្យ​ជាទី​គោរព រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព។បេ។ ទិដ្ឋិ … ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637830999041998123
ទៅកាន់ទំព័រ៖